សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយប្រឈមនានា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក មានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ មហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល នៅឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ៖«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល»។ ក្នុងឱកាសចូលរួមថ្លែងសន្ទរកថាគន្លឹះដល់មហាសន្និបាតតាមប្រព័ន្ធវីដេអូ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួន ក្នុងស្តារនិងកសាងសង្គមជាតិនៅពេលនេះ និងក្រោយវិបត្តិ កូវីដ១៩បញ្ចប់ទៅ ដូចជាការដាក់ចេញនូវសេណារីយ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរ